Job Description
- ទំនាក់ទំនងជាមួយអតិថិជន
- អង្គុយនៅកន្លែងទទួលភ្ញៀវក្នុងទារកដ្ឋាន ទទួលឪពុកម្តាយកុមារ សំណេះសំណាល ផ្តល់បែបបទចុះឈ្មោះកុមារ ឆ្លើយសំណួរ កត់សំណួរ/បញ្ហា ដើម្បីឆ្លើយតបវិញនៅពេលក្រោយ។
- ទទួលការបង់ប្រាក់ និងផ្តល់វិក័យប័ត្រទទួលប្រាក់
- ទទួលទូរស័ព្ទ ឆ្លើយសំណួរផ្សេងៗ ទទួលសារ ទូរស័ព្ទទាក់ទងទៅឪពុកម្តាយ/អតិថិជន និងពិភាក្សាជាមួយបុគ្គលិកដែលពាក់ព័ន្ធប្រសិនបើបញ្ហា/សំណួរណាដែលមិនអាចឆ្លើយបាន
- ឆែកអ៊ីម៉ែលរបស់ទារកដ្ឋាន និងឆ្លើយតប។ ឆ្លើយសំណួរ និងបញ្ជូនសំណួរដែលមិនអាចឆ្លើយបានទៅបុគ្គលិកដែលពាក់ព័ន្ធ។
- ឆែកហ្វេសប៊ុករបស់ទារកដ្ឋាន និងឆ្លើយតបសារ។ ឆ្លើយសំណួរ និងបញ្ជូនសំណួរដែលមិនអាចឆ្លើយបានទៅបុគ្គលិកដែលពាក់ ព័ន្ធ។
- ផុសសកម្មភាព សេចក្តីជូនដំណឹង កម្មវិធីផ្សេងៗរបស់ទារកដ្ឋាននៅលើហ្វេសប៊ុកផេករបស់ទារកដ្ឋាន។
- រៀបចំកាលវិភាគសម្រាប់ទស្សនកិច្ចក្នុងទារកដ្ឋាន
- រៀបចំឯកសារ និងស្តុក
- ត្រូវធានាថាគ្រប់ឯកសារទាំងអស់បានរៀបចំ និងដាក់ក្នុងប្រអប់ដាក់ឯកសារបានត្រឹមត្រូវ លើកលែងតែឯកសារទាក់ទងនឹងបុគ្គលិកដែលត្រូវប្រធានគ្រប់គ្រងសាលាទារកដ្ឋាន
- រៀបចំ និងគ្រប់គ្រងស្តុកសម្ភារៈរបស់ទារកដ្ឋាន។ ធ្វើបញ្ជីស្តុក និងធ្វើបច្ចុប្បន្នភាពបញ្ចីស្តុកដើម្បីធានាថាគ្រប់សម្ភារៈសម្រាប់ទារក ដ្ឋានត្រូវបានកត់ត្រា និងគ្រប់គ្រងបានត្រឹមត្រូវ
- គ្រប់គ្រង និងទុកដាក់ឯកសារកុមារ និងទម្រង់បែបបទសម្រាប់ឪពុកម្តាយ និងព័ត៌មានផ្សេងៗទៀតដើម្បីងាយស្រួលក្នុងការស្វែងរក និងប្រើប្រាស់
- ហ្វូតូកូពីឯកសារ ស្កេន និងរក្សាទុកឯកសារអោយបានត្រឹមត្រូវ
- គ្រប់គ្រងប្រាក់ និងគណនេយ្យធនាគារ
- គ្រប់គ្រង petty cash និងធានាថា petty cash បានបំពេញ និងទូទាត់ទាន់ពេលវេលា
- បង់ប្រាក់ទៅអ្នកផ្គត់ផ្គង រៀបចំ payment vouchers និងរក្សាទុកកំណត់ត្រាការបង់ប្រាក់ និងការចេញមូលប្បទានប័ត្រ (សែក)
- ប្រមូលរបាយការណ៍ធនាគារប្រចាំខែ (monthly bank statement) និងធ្វើសំណើសៀវភៅមូលប្បទានប័ត្រ (សែក)
- គ្រប់គ្រងសម្ភារៈការិយាល័យ ឧបករណ៍ និងសម្ភារៈសង្គ្រោះបឋម
- គ្រប់គ្រងសម្ភារៈការិយាល័យរបស់ទារកដ្ឋាន ប្រអប់សង្គ្រោះបឋម និងស្តុកសម្ភារៈផ្សេងៗទៀតអោយទាន់ពេលវេលា
- ស្វែងរក quotations សម្រាប់ឧបករណ៍ ឬសម្ភារៈដែលចាំបាច់តម្រូវអោយមាន
- ចរចាតម្លៃជាមួយអ្នកផ្គត់ផ្គង់ និងធ្វើសំណើទៅប្រធានគ្រប់គ្រងសាលាទារកដ្ឋាន
- ចុះឈ្មោះកុមារ និងប្រមូលប្រាក់
- ជួយប្រធានគ្រប់គ្រងសាលាទារកដ្ឋានចុះឈ្មោះកុមារ ដោយប្រមូលទម្រង់ចុះឈ្មោះ ទុកដាក់ក្នុងទូឯកសារត្រឹមត្រូវ និងតាមដានប្រសិនបើមានទម្រង់ចុះឈ្មោះណាដែលមិនទាន់បានបំពេញគ្រប់គ្រាន់
- ចេញវិក័យប័ត្រ តាមដានការបង់ប្រាក់ ទទួលប្រាក់ ចេញបង្កាន់ដៃ និងកត់ត្រារាល់ការបង់ប្រាក់ដែលទទួលបានក្នុងមួយថ្ងៃៗ
- ផ្ទេរ/ប្រគល់ប្រាក់ដែលប្រមូលបានអោយទៅអ្នកគ្រប់គ្រងទារក ដ្ឋានជារៀងរាល់ថ្ងៃ
- រាយការណ៍អ្នកជំពាក់ (Account Receivable) និងវិក័យប័ត្រដែលមិនទាន់បង់ទៅប្រធានគ្រប់គ្រងសាលាទារកដ្ឋានរៀងរាល់ចុងត្រីមាស
- ការបោះពុម្ភ និងព្រីនឯកសារ
- ព្រីនឯកសារក្នុងទារកដ្ឋានរួមមានរបាយការណ៍កុមារ ការប្រកាសព័ត៌មានក្នុងទារកដ្ឋាន (ដូចជាថ្ងៃឈប់សំរាក ព្រឹត្តិការណ៍ផ្សេងៗ ត្រីមាសថ្មី ចុងបញ្ចប់នៃត្រីមាស ទម្រង់ និងបែបបទផ្សេងៗ ។ល។) និងគំរូផ្សេងៗទៀត
- ជួយរក quotations និងត្រួតពិនិត្យគុណភាពការព្រីន និងការបោះពុម្ភ ផ្តល់ដោយអ្នកផ្គត់ផ្គង់
- ចរចារតម្លៃ ហើយបន្ទាប់ពីអនុម័តដោយប្រធានគ្រប់គ្រងសាលាទារក ដ្ឋាន ធ្វើការកុម្មង់ការព្រីនឬបោះពុម្ភឯកសារ/សម្ភារៈផ្សេងៗដូចជាព្រឹត្តប័ត្រ សម្ភារៈផ្សព្វផ្សាយ សៀវភៅណែនាំរបស់ទារកដ្ឋាន ឫខិតប័ណ្ណផ្សេងៗ
- ព្រីនកាតសម្រាប់បុគ្គលិក និងកាតចេញ/ចូលសម្រាប់ឪពុកម្តាយកុមារ/អ្នកថែទាំកុមារ
- គ្រប់គ្រងបញ្ជីទំនាក់ទំនង
- គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់អ្នកផ្គត់ផ្គង់
- គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់អាណាព្យាបាលកុមារ
- គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពលេខទំនាក់ទំនងរបស់បុគ្គលិក និងលេខទំនាក់ទំនងក្នុងករណីបន្ទាន់
- បង្កើតបញ្ជីទំនាក់ទំនងសម្រាប់អ្នកថែទាំកុមារដែលមកជំនួស ឬជំនួយការ ករណីមានការជំនួស និងទំនាក់ទំនងអ្នកជំនួសដោយមានការអនុម័តពីប្រធានគ្រប់គ្រងសាលាទារកដ្ឋាន
- ធានារ៉ាប់រ៉ង និងការទាមទារសំណង
- ធានាគ្រប់បុគ្គលិកទាំងអស់ទទួលបានប័ណ្ណធានារ៉ាប់រ៉ងពេលដែលពួកគាត់ចាប់ផ្តើមចូលធ្វើការ
- សម្របសម្រួលជាមួយក្រុមហ៊ុនធានារ៉ាប់រ៉ងទាក់ទងទៅនឹងសំណងស្របតាមគោលការណ៍របស់ទារកដ្ឋាន
- ធានាថាបុគ្គលិកយល់ពីគោលការណ៍ធានារ៉ាប់រ៉ង និងដំណើរការទទួលសំណង
- បន្ត ឬបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនធានារ៉ាប់រ៉ងមុនពេលកិច្ចសន្យាផុតកំណត់
- ការបង់ពន្ធ និងធនធានមនុស្ស
- បង់ និងប្រកាសពន្ធលើប្រាក់បៀវត្សជារៀងរាល់ខែ
- បង់ និងប្រកាសវិភាគទានបសសជារៀងរាល់ខែ
- ចាត់ចែងសំណើការងារ ការចាកចេញ/ចូលរបស់បុគ្គលិក និងគោលការណ៍ធនធានមនុស្សផ្សេងៗទៀតជាមួយក្រសួងដែលពាក់ព័ន្ធដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថាប័នបសស ។ល។
- កំណត់ត្រាឈប់ប្រចាំឆ្នាំរបស់បុគ្គលិក
- រក្សាទុកនូវកំណត់ត្រាឈប់របស់បុគ្គលិក និងទំនាក់ទំនងជាមួយបុគ្គលិកពីសមតុល្យនៃចំនួនថ្ងៃដែលត្រូវឈប់
- សម្របសម្រួលសកម្មភាព និងព្រឹត្តិការណ៍ផ្សេងៗរបស់ទារកដ្ឋាន
- ជួយប្រធានគ្រប់គ្រងសាលាទារកដ្ឋានក្នុងការរៀបចំសំណើ ថវិកាសម្រាប់សកម្មភាព ឬព្រឹត្តិការណ៍ផ្សេងៗ
- បញ្ជាទិញសម្ភារៈដែលចាំបាច់សម្រាប់សកម្មភាព ឬព្រឹត្តិការណ៍ផ្សេងៗ
- ត្រួតពិនិត្យការសំអាត និងសន្តិសុខ
- ជួយប្រធានគ្រប់គ្រងសាលាទារកដ្ឋាន៖
- ដើម្បីធានាថាអ្នកសំអាត និងសន្តិសុខធ្វើការតាមតួនាទី និងភារកិច្ចរបស់ពួកគាត់
- ទាក់ទងក្រុមហ៊ុនសន្តិសុខដើម្បីផ្តល់យោបល់ត្រឡប់
- តាមដានកាលវិភាគការងាររបស់អ្នកមកពីខាងក្រៅ
- តាមដានការងារប្រចាំថ្ងៃរបស់អ្នកសំអាតដើម្បីធានាថាទារកដ្ឋានស្អាត និងមានសុវត្ថិភាពខ្ពស់
- ទាក់ទងជាមួយអាជ្ញាធរដែនដី
- បំពេញទម្រង់បែបបទរបស់អជ្ញាធរមូលដ្ឋានប្រសិនបើតម្រូវ
- ទំនាក់ទំនងជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងតំបន់/ទីតាំងរបស់ទារកដ្ឋាន
- ជូនដំណឹងទៅអាជ្ញាធរដែលពាក់ព័ន្ធករណីមានការផ្លាស់ប្តូរអ្វីមួយ
- ការថែរក្សា និងជួសជុលការិយាល័យ/ទារកដ្ឋាន
- ធ្វើកាលវិភាគថែទាំអាគារទារកដ្ឋាន
- ត្រួតពិនិត្យជារៀងរាល់ថ្ងៃគ្រប់ទីកន្លែងក្នុងទារកដ្ឋាន
- រកអ្នកផ្តល់សេវាថែទាំ/ជួសជុល
- ត្រួតពិនិត្យការងារថែទាំ/ជួសជុល និងរាយការណ៍ទៅប្រធានគ្រប់គ្រងសាលាទារកដ្ឋាន
- ការគាំទ្រផ្សេងៗ
- ជួយការងារផ្សេងៗតាមសំណើរបស់ប្រធានគ្រប់គ្រងសាលាទារកដ្ឋាន និងនាយិកាប្រចាំប្រទេស
- ជួយការងារផ្សេងៗដែលស្នើដោយមិត្តរួមការងារ និងអ្នកថែទាំកុមារ។
Job Requirements
- បញ្ចប់បរិញ្ញាប័ត្រគណនេយ្យ ឬគ្រប់គ្រងជំនួញ ឬបរិញ្ញាប័ត្រប្រហាក់ប្រហែល
- មានបទពិសោធន៍យ៉ាងតិចណាស់២ឆ្នាំទាក់ទងនឹងតួនាទីនេះ
- មានសមត្ថភាពគ្រប់គ្រងការងារច្រើនមុខ និងមានជំនាញដោះស្រាយបញ្ហា
- មានចំណេះដឹងកុំព្យូទ័រ
- មានជំនាញទំនាក់ទំនងល្អ
- រួសរាយ ស្មោះត្រង់ ឧស្សាហ៍ ខិតខំធ្វើការ និងចេះធ្វើការជាក្រុម
- មានជំនាញធ្វើបទបង្ហាញ និងទំនាក់ទំនងជាមួយអតិថិជនកាន់តែប្រសើរ
- មានចំណេះដឹងភាសាអង់គ្លេស
- ជាមនុស្សម៉ត់ចត់ និងល្អិតល្អន់និងចូលចិត្តធ្វើការជាមួយកុមារតូច
How To Apply
Tel: 085 817 776/ 089 355 933
Email: [email protected]
More Information
- Address ផ្ទះលេខ៩AB ផ្លូវលេខ៤៤៦ , Tuol Tumpung Ti Muoy Sangkat, Chamkar Mon Khan, Phnom Penh Capital, Cambodia
- Salary Offer Negotiable
- Qualification Bachelor Degree
- Experience 0- 2 Years