ប្រធានក្រុមជាងម៉ាស៊ីនត្រជាក់ 324 views

Job Description
 • ទំនួលខុសត្រូវលើដំណើរការ ការងារទូទៅផ្នែកម៉ាស៊ីនត្រជាក់ នៃផ្នែកថែទាំ ។
 • ត្រួតពិនិត្យ ជួសជុលថែទំា និងដំឡើងថ្មី ម៉ាស៊ីនត្រជាក់ គ្រប់អគារទំាងអស់។
 • រៀបចំដំណើរការ ផែនការ ការងារ និងអនុវត្តការងារឱ្យមានប្រសិទ្ធិភាព។
 • ទទួលខុសត្រូវលើការថែទំា ជួសជុល និងដំឡើងថ្មី ម៉ាស៊ីនត្រជាក់ តាមអគារនីមួយៗ ឱ្យស្របតាមតម្រូវការ និងមានដំណើរការល្អ។
 • ទទួលបណ្ណស្នើសុំពីផ្នែកផ្សេងៗសិក្សា និងដោះស្រាយការងារគម្រោងនីមួយៗ ឱ្យទាន់ពេលវេលា។
 • រៀបចំផែនការណ៍ការងារក្នុងក្រុមធ្វើប្រចាំថ្ងៃ។
 • រាល់សកម្មភាពការងារនៅពេលចាប់ផ្តើមការងារនិងបន្ទាប់ពីបញ្ចប់ការងារត្រូវថតរបាយការណ៍ផ្ញើមកប្រធានផ្នែកផ្ទាល់ នៅក្នុងក្រុមតេលេក្រាម ( Maintenance Unit) ។
 • ទទួលខុសត្រូវលើកាសិក្សាគម្រោងការងារឱ្យមាន គុណភាព តម្លៃសមរម្យ សោភ័ណ្ឌភាព។
 • ទទួលខុសត្រូវលើការសហការ ការងារជាមួយជាងខាងក្រៅពេលមានការងារពុំអាចធ្វើបាន ឬបន្ទាន់ច្រើន។
 • ទទួលខុសត្រូវរៀបចំរបាយការណ៍ ការងារគម្រោងតាមបណ្ណស្នើសុំ ភ្ជាប់ជាមួយនិងបណ្ណការងារ។
 • ទទួលខុសត្រូវលើសម្ភារដែលបើកចេញពីស្តុកនិងសម្ភារអ្នកស្នើសុំដាក់ទិញពេលយកទៅប្រើប្រាស់ក្នុងគម្រោងការងារ បើមានការបាត់បង់ ឬមិនបានកត់ត្រាចូលក្នុងរបាយការណ៍បណ្ណការងារ។
 • ទទួលខុសត្រូវផ្ទៀងផ្ទាត់របាយការណ៍សម្ភារបើកចេញពីស្តុកជាមួយ និងបណ្ណការងារស្នើសុំបើកសម្ភាររៀងរាល់ចុងខែ។
 • ទទួលខុសត្រូវការងារខ្លួនឯងពី ចាប់ផ្ដើម រហូតដល់បញ្ចប់ការងារ។
 • ចូលរួមសហការ ការងារជាមួយបុគ្គលិកក្នុងផ្នែកទាំងអស់រាល់សកម្មភាពការងារប្រចាំថ្ងៃ។
 • បង្កើតនៅគំនិតថ្មីៗ ដែលជួយសម្រួលទៅដល់ការងារនៅក្នុងផ្នែកឱ្យដំណើរការបានល្អប្រសើរ។
 • ជួយសម្របសម្រួលការងារទូទៅមួយចំនួនជំនួសប្រធានផ្នែក។
 • ត្រួតពិនិត្យឃ្លាំងសម្ភារ ជាមួយអ្នកគ្រប់គ្រងសន្និធិ ដើម្បីទិញសម្ភារចូលស្តុកប្រចាំខែ។
 • ត្រួតពិនិត្យបញ្ជីឧបករណ៍ ក្នុងផ្នែកមួយ ជាមួយអ្នកគ្រប់គ្រងស្តុក។
 • ទទួលខុសត្រូវការថែរក្សាឧបករណ៍ ដែលសាលាបើកឱ្យប្រើប្រាស់។
 • ទទួលការងារពីប្រធានផ្នែក។

បញ្ជាក់៖

 • ត្រូវប្រកាន់ខ្ជាប់នូវអត្តចរិកការងារមួយចំនួនដូចជា មានក្រមសីលធម៌វិជ្ជាជីវៈ មានភាពស្មោះត្រង់ ការងារត្រូវធ្វើឱ្យទាន់ពេលកំណត់ ប្រើពាក្យសម្ដីឱ្យបានសមរម្យ ម៉ឺងម៉ាត់ហ្មត់ចត់ មិនលម្អៀង រួសរាយរាក់ទាក់ និងរហ័សរហួន ឧស្សាហ៍ព្យាយាម  មិនបង្អូសបន្លាយ ឬកេងប្រវ័ញ្ចកិបកេងពេលវេលា ហាមគេចវេសការងារ មានចិត្តចេះសហការគ្នា ចេះសន្សំសំចៃ  និងមានទំនួលខុសត្រូវខ្ពស់ក្នុងការងារ និងត្រូវមើលបញ្ហា ឱ្យឃើញជាបញ្ហា។
 • ធ្វើការងារដោយគោរពទៅតាមគោលការណ៍ដែលក្រុមហ៊ុនបានចែង។
 • ការចេញពីទីតាំងការងារដោយគ្មានការអនុញ្ញាត ពីប្រធានផ្នែកត្រូវបញ្ឃប់ពីការងារ។
 • ត្រូវមានសៀវភៅឬឯកសារកត់ត្រា រាល់មានការប្រជុំ ឬពេលមានការងារពីថ្នាក់លើដាក់ឱ្យ។
 • ពេលបំពេញការងារ ត្រូវមានសម្ភារបួនប្រភេទ សម្ភារការពារ សម្ភារការពារសុវត្ថិភាព សម្ភារធ្វើ និងសម្ភារសម្រាប់សម្អាត។

Job Requirement

 • បញ្ចប់បរិញ្ញាបត្រ ឯកទេស ម៉ាស៊ីនត្រជាក់ និងពាក់ព័ន្ធ
 • មានអាយុចាប់ពី ៣០ឆ្នាំ ដល់ ៥០ឆ្នាំ។
 • មានបទពិសោធន៍រយៈពេល ០៣ឆ្នាំឡើងទៅ។
 • អាចប្រើប្រាស់កម្មវិធី Ms Word, Excel, PowerPoint ,Email។
 • ធ្លាប់ទទួលបានការបណ្តុះបណ្តាលទាក់ទងជំនាញបច្ចេកទេស និងមានឯកសារដែលទទួលស្គាល់។
 • អាចបត់បែនតាមពេលវេលា ម៉ោងធ្វើការរបស់ក្រុមហ៊ុន ការងារមិនមានដែនកំណត់។
 • មានការព្យាយាម និងភាពអត់ធ្មត់ក្នុងការងារ។
 • មានភាពរួសរាយរាក់ទាក់ និងទំនាក់ទំនងល្អ។
 • មានភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ក្នុងការងារ។
 • ការដំឡើងកន្ទុយម៉ាស៊ីនត្រជាក់ (ត្រូវសិក្សាពីទីតាំងខ្យល់ចេញចូលម៉ាស៊ីន)។
 • ការថ្លឹងម៉ែត្រទឹកឱ្យបានត្រឹមត្រូវ។
 • ការរៀបចំប្រអប់ទុយោហ្គែន។
 • ការប្រើប្រាស់ទុយោស្ពាន់ត្រឹមត្រូវតាមស្តង់ដារបស់ម៉ាស៊ីនត្រជាក់។
 • គុណភាពជួសជុល។
 • ការងារលាងសម្អាតម៉ាស៊ីនត្រជាក់។
 • ការងារមុនដំឡើងម៉ាស៊ីនត្រជាក់ (ត្រូវមានរៀបចំសម្ភារជាគម្រោងទុកមុន)។
 • ការងារបិទរុន្ធជញ្ជាំង។
 • ការដោះដូរទីតាំងម៉ាស៊ីនត្រជាក់។
 • ការប្រើប្រាស់ឧបករណ៍តាមបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវ។
 • ការងារធ្វើតាមប្លង់ដែលប្រធានផ្នែកដាក់ឱ្យ។
 • ការប៉ាន់ស្មានសម្ភារមុនពេលធ្វើគម្រោងការងារអ្វីមួយ។
 • ការងារធ្វើតែមួយដង។
  Contact Information
  HR
  Phone : 12 797 939
  Email : [email protected]
  Address : #11A, St. 402, Sangkat Tumnup Teuk, Khan Boeung Keng Kang, Phnom Penh,Cambodia.

More Information

Apply for this job
Share this job
Company Information
 • Total Jobs 8 Jobs
 • Category Education/Training
 • Location Phnom Penh
 • Full Address 217ABCD, Mao Tse Tong Blvd., Phnom Penh, Kingdom of Cambodia

Contact Us

Contact Us

Baitong Job, is the best website, designed for job recruitment, job dashboard, job opportunities, job seekers, employers post free jobs, candidates create and post CV online for jobs in Cambodia.

CONTACT US

BAITONG JOB
Addres: No.76, Street 299, Sangkat Boeng Kak2, Khan Toul Kork, Phnom Penh, Cambodia
Phone: (+855)88-999-6983
Mobile: (+855)87-792-666
Email: [email protected]
Website: https://www.baitongjob.com

Telegram Chat