JOB SUMMARY / ពិពណ៌នាការងារ
ក្រុមហ៊ុន: អឹម ជេ ខ្យូ អ៊ី (MJQE)
ប្រទេស: កម្ពុជា
ទីតាំង នៃមុខតំណែង (ទីក្រុង):ភ្នំពេញ
មុខតំណែង: អ្នកសម្អាត
Division / អគ្គនាយកដ្ឋាន:
Department /នាយកដ្ឋាន:ផ្នែកសុវត្ថិភាពសាលា និងសាធរណ
រាយការណ៍ទៅ (រាយការណ៍ផ្ទាល់): ប្រធានសន្តិសុខ និងអ្នកសម្អាត
រាយការណ៍ទៅ (ផ្នែក / មុខងារ):ផ្នែកសុវត្ថិភាពសាលា និងសាធារណៈ
លេខកូដ
JOB SUMMARY / សង្ខេបការងារ
Company/Business Profile / ព័ត៌មានក្រុមហ៊ុន:
បានបង្កើតឡើងដោយ លោក ឧកញ្ញ៉ា វិជ្ជបណ្ឌិត ម៉េងលី ជេ. គួច ។ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (អឹម ជេ ខ្យូ អ៊ី)ត្រូវបានដាក់បញ្ជូល និងចុះបញ្ជីក្នុងប្រទេសកម្ពុជា ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលមាន លេខចុះបញ្ជីពាណិជ្ជកម្ម 00004787។ សាលារៀនរបស់ (អឹម ជេ ខ្យូ អ៊ី) ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា។
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាក្រុមហ៊ុនមួយដែលឈានមុខគេក្នុងប្រទេសកម្ពុជា។ ជាមួយនិងកំណើនដ៏ជោគជ័យ និងការពង្រីកក្រុមហ៊ុន យើងកំពុងស្វែងរកនិងពង្រឹង កម្លាំងលកម្មរបស់យើង។
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ផ្គត់ផ្គងទៅលើសេវាកម្ម រួមមានផ្នែកដូចជា ផ្នែកហិរញ្ញវត្ថុ ផ្នែករដ្ឋបាល ផ្នែកព័ត៌មានវិទ្យា ផ្នែកធនធានមនុស្ស ផ្នែកសវនកម្មផ្ទៃក្នុង និងផ្នែកជាច្រើនទៀត ដែលជាគ្រោងឆ្អឹងយ៉ាងរឹងមាំសម្រាប់ដំណើរការក្រុមហ៊ុនប្រកបដោយស្ថេរភាព។
Overall Purpose of the Role / គោលបំណងរួមនៃតួនាទី:
អ្នកអនាម័យ គឺជាអ្នករក្សាអនាម័យ និងបរិស្ថានស្អាត ជូនជនគ្រប់រូបនៅគោលដៅដែលខ្លួនទទួលខុសត្រូវជាពិសេសត្រូវមានស្មារតីខ្ពស់ក្នុងការទទួលខុសត្រូវចំពោះការងារដែលថ្នាក់ដឹកនាំដាក់អោយធ្វើ។
Scope of Work / ទំហំការងារ:
អ្នកសម្អាត ត្រូវបំពេញការងារដោយផ្តោតជាចំបងលើ អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់ទូទៅ។
KEY RESPONSIBILITIES / ការទទួលខុសត្រូវសំខាន់ៗ
- សម្អាត និងថែទាំអនាម័យក្នុងបន្ទប់ទឹក (ស្ងួត និងអនាម័យល្អ)
- សម្អាត និងថែទាំអនាម័យក្នុងបន្ទប់រៀន (មុនពេលសិស្សចូលរៀន និងក្រោយពេលសិស្សចេញពីរៀន)
- សម្អាតផ្លូវដើរ និងបរិវេណខាងក្រៅបន្ទប់រៀន
- សម្អាត និងរក្សាអនាម័យក្នុងបន្ទប់ការិយាល័យ (សម្អាតការ៉ូ កញ្ចក់ និងប្រមូលសម្រាម)
- ប្រចាំការតាមគោលដៅដែលបានកំណត់ដើម្បីត្រួតពិនិត្យមើលបញ្ហាអនាម័យ និងបញ្ហាផ្សេងៗ
- ថែរក្សា និងសន្សំសំចៃសម្ភារដែលផ្តល់ជូន
- របាយការណ៌រាល់បញ្ហាជួសជុលបុគ្គលិកថែទាំអគារ
- ស្នើរសុំបើកសម្ភារបន្ថែម និងរៀបចំទុកដាក់សម្ភារសម្អាតឲ្យមានសណ្តាប់ធ្នាប់
- សហការណ៌ជាមួយសន្តិសុខក្នុងការតាមដាន និងមើលការខុសត្រូវសុវត្ថិភាពតាមជាន់
- ជំនួសបុគ្គលិកដែលអវត្តមាន ឬធ្វើការបន្ថែមនៅពេលដែលមានបុគ្គលិកអវត្តមាន
- បោកគក់កម្រាលសាឡុង វាំងនន និងសម្ភារប្រើប្រាស់ផ្សេងៗ
- សម្អាតអគារលម្អិតអំឡុងពេលវិស្សមកាល (Vacation or Term Break)
- របាយការណ៌រាល់បញ្ហា និងដំណើរការណ៌ការងារជូនប្រធានសន្តិសុខ និងអនាម័យប្រចាំអគារ
- សម្អាតលម្អិត (សម្អាតសើម) តាមគោលដៅរបស់ខ្លួន ១ ក្នុងមួយថ្ងៃ
- ជូតសម្អាតបន្ទប់ទឹក និងបរិក្ខាក្នុងបន្ទប់ទឹក (សម្អាតលម្អិត២ដង)
- ថែទាំអនាម័យក្នុង បន្ទប់ទឹកគ្រប់ពេលមានបញ្ហា
- បោសសម្អាតតាមផ្លូវដើរ, កន្លែងទទួលភ្ញៀវ និងកន្លែងដែលប្រឡាក់ ឬមានធូលី
- ដាក់ផ្លាកសញ្ញាប្រយ័ត្នរអិលជានិច្ចមុនពេលជូតសម្អាត
- ដើរត្រួតពិនិត្យគោលដៅរបស់ខ្លួន និងធ្វើការសម្អាតភ្លាមពេលឃើញមានបញ្ហា
- សម្អាតក្រណាត់ជូត និងធុងគាប់ ជាប្រចាំក្រោយពេលសម្អាតរួច
PERSON SPECIFICATION / លក្ខណៈពិសេសរបស់បុគ្គល
EDUCATION / ការសិក្សា:
- កម្រិតវប្បធម៌ចាប់ពីចាប់ថ្នាក់ទី៦ ឡើងទៅ
- ចេះអាន និងចេះសរសេរភាសាខ្មែរបានល្អ
KNOWLEDGE, SKILLS AND EXPERIENCE / ចំណេះដឹង ជំនាញ និងបទពិសោធន៍:
- មានកាយសម្បទារឹងមាំ
- មានអាយុចាប់ពី 20ឆ្នាំ ដល់ 40ឆ្នាំ
- បទពិសោធន៍បម្រើការងារផ្នែកអនាម័យចាប់ពី១ឆ្នាំឡើងទៅ
- អាចបត់បែនតាមពេលវេលា និងម៉ោងធ្វើការរបស់ក្រុមហ៊ុន
- មានការព្យាយាម និងភាពអត់ធ្មត់ក្នុងការងារ
- មានភាពរួសរាយរាក់ទាក់ និងទំនាក់ទំនងល្អ
- មានភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ក្នុងការងារ
COMPETENCIES / សមត្ថភាព:
- Leadership / ភាពជាអ្នកដឹកនាំ: ការគិត និងការវិនិច្ឆ័យដោយប្រុងប្រយ័ត្ន ការរៀបចំទិសដៅ និងការសម្រេចបាននូវគម្រោង និងផែនការ។ អាចដឹកនាំគម្រោង ធ្វើការជាមួយអ្នកគ្រប់គ្រងជាន់ខ្ពស់ប្រកបដោយវិជ្ជាជីវៈ បង្កើតបរិយាកាសមួយដែលធ្វើឱ្យបុគ្គលិកសម្រេចបាននូវលទ្ធផល និងអាចដឹងពីសក្តានុពលរបស់ពួកគេ។
- Management / ការគ្រប់គ្រង: អាចកំណត់ទិសដៅសម្រាប់ខ្លួនឯង និងអ្នកដទៃ ការជំរុញលើកទឹកចិត្ត និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងបុគ្គលិក និងតម្រូវការធនធាន។ សម្ថតភាពក្នុងការវិនិច្ឆ័យ និងវាយតម្លៃពីស្ថានការ ដើម្បីធ្វើការសម្រេចចិត្តតាមរយៈសកម្មភាព និងលទ្ធផលដែលសមស្រប។
- Achieving Results / លទ្ធផលដែលសម្រេចបាន: ការឆ្ពោះទៅរកលទ្ធផល អាចធ្វើការវិនិច្ឆ័យបានត្រឹមត្រូវទៅលើអាទិភាពនៃការងារដ៏មមារញឹក ប្រើគំនិតផ្ដួចផ្ដើម និងវាយតម្លៃយ៉ាងសកម្មនូវដំណើរការនៃសកម្មភាពដើម្បីកំណត់និងសសម្រេចគោលដៅ។
- Strategic Thinking / យុទ្ធសាស្ត្រ: អាចកំណត់ ចក្ខុវិស័យរយៈពេលវែង ជាមួយនឹងផែនការនានាដែលចាំបាច់ត្រូវអនុវត្ត ដើម្បីសម្រេចគោលដៅចុងក្រោយ ការវាយតម្លៃពីស្ថានភាព ការសម្រេចចិត្ត ពីបញ្ហាក្នុងរយៈពេលខ្លី រយៈមធ្យម និងរយៈពេលវែង។
- Analytical Thinking / ការគិតវិភាគ: អាចដោះស្រាយបញ្ហាស្មុគស្មាញបានដោយងាយស្រួល ពីដំណើរការ ឬ គម្រោងនានាចូលទៅក្នុងផ្នែកមួយនៃសមាសភាគ និងធ្វើការវាយតម្លៃជាលក្ខណៈប្រព័ន្ធ។
- Flexibility / ភាពបត់បែន: អាចសម្របខ្លួនបានយ៉ាងងាយស្រួលទៅតាមស្ថានការ និងឆ្លើយតបទៅនឹងបរិយាកាសដែលមានការវិវត្ត និងផ្លាស់ប្តូរ ផ្តល់នូវសន្ទុះនៅពេលដែលជំរុញឱ្យមានការផ្លាស់ប្តូរ និងពាក់ព័ន្ធនឹងអ្នកដទៃនៅពេលបង្កើតផែនការសម្រាប់ការផ្លាស់ប្តូរ។
- Resilience / ភាពអត់ធន់: មានសមត្ថភាពធ្វើការក្រោមសំពាធ និងការគ្រប់គ្រងប្រសិទ្ធភាពផ្ទាល់ខ្លួន ក្នុងការប្រឈមមុខនឹងបញ្ហា បង្ហាញអំពីវិធីសាស្រ្តធ្វើការងារ ដែលបានកំណត់ដោយការប្តេជ្ញាចិត្ត ថាមពល និងការជំរុញលើកទឹកចិត្ត។
- Teamwork / ការងារជាក្រុម: អាចបង្កើននិងរក្សាទំនាក់ទំនងការងារប្រកបដោយប្រសិទ្ធភាពជាមួយកម្លាំងពលកម្ម ចម្រុះនឹងជាតិសាសន៍ផ្សេងៗគ្នានៅក្នុងទីតាំងខុសៗគ្នាដោយធ្វើការសហការជាមួយផ្នែកផ្សេងទៀត។ មានសមត្ថភាពក្នុងការបង្កើនទំនាក់ទំនង និងការធ្វើការជាក្រុមក៏ដូចជាការធ្វើការដោយឯករាជ្យនៅក្នុងលក្ខខណ្ឌការងារមួយដែលបានផ្តល់ឱ្យ។
- Communication / ការទំនាក់ទំនង: មានជំនាញក្នុងការទំនាក់ទំនង ស្ទាត់ជំនាញក្នងការពន្យល់បង្ហាញ ទាំងការនិយាយស្ដីនិងការសរសេរ មានសមត្ថភាពក្នុងការទទួល និងបញ្ជូនព័ត៌មានទៅអ្នកស្ដាប់ឱ្យងាយ
How To Apply
Contact Person: Ms. Song Chariya
Phone: 012 797939
Email: 012 797939
Email: [email protected]
Website: http://www.ais.edu.kh; www.aii.edu.kh; www.mjqeducation.edu.kh , www.mjqjob.com
Address: 217ABCD, Mao Tse Tong Blvd., Phnom Penh, Kingdom of Cambodia
More Information
- Experience 0- 2 Years