សន្តិសុខ 211 views

Job Expired

ក្រុមហ៊ុន: អឹម ជេ ខ្យូ អ៊ី (MJQE)
ប្រទេស: កម្ពុជា
ទីតាំង នៃមុខតំណែង (ទីក្រុង): ភ្នំពេញ
មុខតំណែង:  សន្តិសុខ
Division / អគ្គនាយកដ្ឋាន:
Department /នាយកដ្ឋាន​:ផ្នែកសុវត្ថិភាពសាលា និងសាធរណៈ
រាយការណ៍ទៅ (រាយការណ៍ផ្ទាល់): ប្រធានសន្តិសុខ និងអ្នកសម្អាត
រាយការណ៍ទៅ (ផ្នែក / មុខងារ):
ផ្នែកសុវត្ថិភាពសាលា និងសាធារណៈ

JOB SUMMARY / សង្ខេបការងារ​
Company/Business Profile / ព័ត៌មានក្រុមហ៊ុន:

បានបង្កើតឡើងដោយ លោក ឧកញ្ញ៉ា​ វិជ្ជបណ្ឌិត ម៉េងលី ជេ. គួច ។ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (អឹម ជេ ខ្យូ អ៊ី)ត្រូវបានដាក់បញ្ជូល និងចុះបញ្ជីក្នុងប្រទេសកម្ពុជា ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលមាន លេខចុះបញ្ជីពាណិជ្ជកម្ម 00004787។ សាលារៀនរបស់ (អឹម ជេ ខ្យូ អ៊ី) ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា។

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាក្រុមហ៊ុនមួយដែលឈានមុខគេក្នុងប្រទេសកម្ពុជា។ ជាមួយនិងកំណើនដ៏ជោគជ័យ និងការពង្រីកក្រុមហ៊ុន យើងកំពុងស្វែងរកនិងពង្រឹង កម្លាំងលកម្មរបស់យើង។

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ផ្គត់ផ្គងទៅលើសេវាកម្ម រួមមានផ្នែកដូចជា​ ផ្នែកហិរញ្ញវត្ថុ​ ផ្នែករដ្ឋបាល​ ផ្នែកព័ត៌មានវិទ្យា ផ្នែកធនធានមនុស្ស​ ផ្នែកសវនកម្មផ្ទៃក្នុង និងផ្នែកជាច្រើនទៀត ដែលជាគ្រោងឆ្អឹងយ៉ាងរឹងមាំសម្រាប់ដំណើរការក្រុមហ៊ុនប្រកបដោយស្ថេរភាព។

 Overall Purpose of the Role / គោលបំណងរួមនៃ​តួនាទី:

ថែរក្សា និងការពារ សុវត្ថិភាព ស្ថេរភាព វិន័យ សណ្ដាប់ធ្នាប់ បរិស្ថាន និងសន្ដិសុខ នៅក្នុង និងជុំវិញបរិវេណសាលា និងសាធារណៈ

Scope of Work / ទំហំការងារ:

សន្តិសុខ ត្រូវបំពេញការងារដោយផ្តោតជាចំបងលើ សុវត្ថិភាព បរិស្ថាន និងសណ្តាប់ធ្នាប់ទូទៅ។

KEY RESPONSIBILITIES / ការទទួលខុសត្រូវសំខាន់ៗ
Job Description/ពិពណ៍នាការងារ

  • ទប់ស្កាត់ចោរកម្មគ្រប់រូបភាព
  • ទប់ស្កាត់ការសេព និងជូញដូរគ្រឿងញៀន
  • ទប់ស្កាត់ការនាំចូលអាវុធជាតិផ្ទុះគ្រប់ប្រភេទ
  • ទប់ស្កាត់ជនមិនស្គាល់មុខ ឬជនដែលគួរឲ្យសង្ស័យ
  • ទប់ស្កាត់ការបៀតបៀនកេរ្តិ៍ខ្មាស់
  • ត្រួតពិនិត្យសំណង់អគារចាស់ ឬសម្ភារដែលងាយនឹងបាក់ធ្លាក់គ្រប់រូបភាព
  • ត្រួតពិនិត្យកន្លែងអសុវត្ថិភាពដូចជាៈ កន្លែងរអិល កន្លែងអាចប៉ះក្បាល កន្លែងមានហ្គាស
  • ត្រួតពិនិត្យកន្លែងមានចរន្តអគ្គិសនី និងកន្លែងដែលមានចរាចរណឆ្លងកាត់
  • ត្រួតពិនិត្យសម្ភារ និងឧបករណ៌ដែលអាចបង្កគ្រោះថ្នាក់ដល់សិស្ស និងបុគ្គលិក
  • ប្រព័ន្ធសង្រ្គោះ និងពន្លត់អគ្គិភ័យ
  • ត្រួតពិនិត្យប្រព័ន្ធប្រកាសអាសន្នពេលមានផ្សែង ឬអគ្គិភ័យ
  • ត្រួតពិនិត្យប្រព័ន្ទប្រកាសអាសន្នពេលជណ្តើរយន្តមានបញ្ហា
  • ត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពពេលជណ្តើរយន្តមានបញ្ហា
  • ត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពពេលដាច់អគ្គិសនី
  • ត្រួតពិនិត្យប៉ារ៉ែតភ្លើង និងកុងតាក់ភ្លើងតាមជាន់
  • ត្រួតពិនិត្យសម្ភារដែលផុតកំណត់កាលប្រើប្រាស់ (ហួសដឺឡេ)
  • ត្រួតពិនិត្យអាហារ និងភេសជ្ជៈនំាចូលពីមជ្ឍដ្ឋានខាងក្រៅ
  • ទទួលស្វាគមន៍ភ្ញៀវ អ្នកអាណាព្យាបាល សិស្សានុសិស្ស និងបុគ្គលិកគ្រប់ជាន់ថ្នាក់
  • ថែរក្សា និងការពារទ្រព្យសម្បត្តិក្រុមហ៊ុន
  • កត់ត្រាឲ្យបានជាក់លាក់នូវហេតុការណ៍ដែលខុសប្រក្រតី
  • របាយការណ៍ឲ្យបានលម្អិតនូវឧបទ្ទហេតុដែលគួរឲ្យសង្ស័យណាមួយ
  • ត្រួតពិនិត្យ និងគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពតាមច្រកចេញ ចូលអគារ
  • ត្រួតពិនិត្យ និងគ្រប់គ្រងរាល់ប្រព័ន្ធសុវត្ថិភាពតាមជាន់
  • ត្រួតពិនិត្យ និងគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពតាមចំណត និងជុំវិញបរិវេណអគារ
  • ចម្លងផ្លូវសិស្សានុសិស្ស បុគ្គលិក អ្នកអាណាព្យាបាល និងសាធារណជន
  • អន្តរាគមន៍រាល់ពេលមានជម្លោះ ឬការផ្តុំគ្នាដែលគួរឲ្យសង្ស័យ
  • ប្រត្តិកម្មរហ័យទៅនឹងកណ្តឹងប្រកាសអាសន្ន និងចាប់ផ្តើមធ្វើការស៊ើបអង្កេតភ្លាមៗ
  • ទាក់ទងទីភ្នាក់ងារមានសមត្ថកិច្ចឲ្យមកដោះស្រាយហេតុការណ៍បន្ទាន់ផ្សេងៗ
  • សម្របសម្រួលរាល់សកម្មភាព និងព្រឹត្តការណ៌របស់សាលា
  • ត្រួតពិនិត្យអាវុធ សត្វ និងសម្ភារហាមឃាត់ផ្សេងៗ
  • ជួយសង្រ្គោះបឋម
  • កម្រិតវប្បធម៌ចាប់ពីចាប់ថ្នាក់ទី៦ ឡើងទៅ
  • ចេះអាន និងចេះសរសេរភាសាខ្មែរបានល្អ

KNOWLEDGE, SKILLS AND EXPERIENCE / ចំណេះដឹង ជំនាញ និងបទពិសោធន៍:

  • មានកំពស់ចាប់ពី 65 ម៉ែត្រ ឡើងទៅ
  • មានកាយសម្បទារឹងមាំ
  • មានអាយុចាប់ពី 18ឆ្នាំ ដល់ 40ឆ្នាំ
  • បទពិសោធន៍បម្រើការងារផ្នែកសន្តិសុខយ៉ាងតិច ២ឆ្នាំ
  • អាចបត់បែនតាមពេលវេលា និងម៉ោងធ្វើការរបស់ក្រុមហ៊ុន
  • មានការព្យាយាម និងភាពអត់ធ្មត់ក្នុងការងារ
  • មានភាពរួសរាយរាក់ទាក់ និងទំនាក់ទំនងល្អ
  • មានភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ក្នុងការងារ

COMPETENCIES / សមត្ថភាព:

  • Leadership / ភាពជាអ្នកដឹកនាំ: ការគិត និងការវិនិច្ឆ័យដោយប្រុងប្រយ័ត្ន ការរៀបចំទិសដៅ និងការសម្រេចបាននូវគម្រោង និងផែនការ។ អាចដឹកនាំគម្រោង ធ្វើការជាមួយអ្នកគ្រប់គ្រងជាន់ខ្ពស់ប្រកបដោយវិជ្ជាជីវៈ បង្កើតបរិយាកាសមួយដែលធ្វើឱ្យ​បុគ្គលិកសម្រេចបាននូវលទ្ធផល និងអាចដឹងពីសក្តានុពលរបស់ពួកគេ។
  • Management / ការគ្រប់គ្រង: អាចកំណត់ទិសដៅសម្រាប់ខ្លួនឯង និងអ្នកដទៃ ការជំរុញលើកទឹកចិត្ត និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងបុគ្គលិក និងតម្រូវការធនធាន។ សម្ថតភាពក្នុងការវិនិច្ឆ័យ និងវាយតម្លៃ​ពីស្ថានការ ដើម្បីធ្វើការសម្រេចចិត្តតាមរយៈសកម្មភាព និងលទ្ធផលដែលសមស្រប។
  • Achieving Results / លទ្ធផលដែលសម្រេចបាន: ការឆ្ពោះទៅរកលទ្ធផល អាចធ្វើការវិនិច្ឆ័យបានត្រឹមត្រូវទៅលើអាទិភាពនៃការងារដ៏មមារញឹក ប្រើគំនិតផ្ដួចផ្ដើម និងវាយតម្លៃ​យ៉ាងសកម្មនូវដំណើរការនៃសកម្មភាពដើម្បីកំណត់និងសសម្រេចគោលដៅ។
  • Strategic Thinking / យុទ្ធសាស្ត្រ: ​ អាចកំណត់ ចក្ខុវិស័យរយៈពេលវែង ជាមួយនឹងផែនការ​នា​នាដែលចាំបាច់ត្រូវអនុវត្ត ដើម្បីសម្រេច​គោលដៅចុងក្រោយ ការវាយតម្លៃពីស្ថានភាព ការសម្រេចចិត្ត ពីបញ្ហាក្នុងរយៈពេលខ្លី រយៈមធ្យម​ និងរយៈពេលវែង។
  • Analytical Thinking / ការគិត​វិភាគ: អាចដោះស្រាយបញ្ហាស្មុគស្មាញបានដោយងាយស្រួល ពីដំណើរការ ឬ គម្រោង​នានាចូលទៅក្នុងផ្នែកមួយនៃសមាសភាគ និងធ្វើការវាយតម្លៃ​ជាលក្ខណៈប្រព័ន្ធ។
  • Flexibility / ភាពបត់បែន: អាចសម្របខ្លួនបានយ៉ាងងាយស្រួលទៅតាមស្ថានការ និងឆ្លើយតបទៅនឹងបរិយាកាសដែលមានការវិវត្ត និងផ្លាស់ប្តូរ ផ្តល់នូវសន្ទុះនៅពេលដែលជំរុញឱ្យមានការផ្លាស់ប្តូរ និងពាក់ព័ន្ធនឹងអ្នកដទៃនៅពេលបង្កើតផែនការសម្រាប់ការផ្លាស់ប្តូរ។
  • Resilience / ភាពអត់ធន់: មានសមត្ថភាពធ្វើការក្រោមសំពាធ និងការគ្រប់គ្រងប្រសិទ្ធភាពផ្ទាល់ខ្លួន ក្នុងការប្រឈមមុខនឹងបញ្ហា បង្ហាញអំពីវិធីសាស្រ្តធ្វើការងារ ដែលបានកំណត់ដោយការប្តេជ្ញាចិត្ត ថាមពល និងការជំរុញលើកទឹកចិត្ត។
  • ​​​​ Teamwork / ការងារជាក្រុម: អាចបង្កើននិងរក្សាទំនាក់ទំនងការងារប្រកបដោយប្រសិទ្ធភាពជាមួយកម្លាំងពលកម្ម    ចម្រុះនឹងជាតិសាសន៍ផ្សេងៗគ្នានៅក្នុងទីតាំងខុសៗគ្នាដោយធ្វើការសហការជាមួយផ្នែកផ្សេងទៀត។ មានសមត្ថភាពក្នុងការបង្កើនទំនាក់ទំនង និងការធ្វើការជាក្រុមក៏ដូចជាការធ្វើការដោយឯករាជ្យនៅក្នុងលក្ខខណ្ឌការងារមួយដែលបានផ្តល់ឱ្យ។
  • Communication / ការទំនាក់ទំនង:  មានជំនាញក្នុងការទំនាក់ទំនង ស្ទាត់ជំនាញក្នងការពន្យល់បង្ហាញ ទាំងការនិយាយស្ដីនិងការសរសេរ មានសមត្ថភាពក្នុងការទទួល និងបញ្ជូនព័ត៌មានទៅអ្នកស្ដាប់ឱ្យ​ងាយយល់ទៅតាមរបៀបនិងបច្ចេកទេសផ្សេងៗគ្នា។

How To Apply

Contact Person: Ms. Song Chariya
Phone: 012 797939
Email: 012 797939
Email: [email protected]
Website: http://www.ais.edu.kh; www.aii.edu.kh; www.mjqeducation.edu.kh , www.mjqjob.com
Address: 217ABCD, Mao Tse Tong Blvd., Phnom Penh, Kingdom of Cambodia

 

  • This job has expired!
Share this job
Company Information
  • Total Jobs 3 Jobs
  • Category Education/Training
  • Location Phnom Penh
  • Full Address 217ABCD, Mao Tse Tong Blvd., Phnom Penh, Kingdom of Cambodia
Contact Us

Baitong Job, is the best website, designed for job recruitment, job dashboard, job opportunities, job seekers, employers post free jobs, candidates create and post CV online for jobs in Cambodia.

CONTACT US

BAITONG JOB
Addres: No.76, Street 299, Sangkat Boeng Kak2, Khan Toul Kork, Phnom Penh, Cambodia
Phone: (+855)88-999-6983
Mobile: (+855)87-792-666
Email: [email protected]
Website: https://www.baitongjob.com

Telegram Chat

QR Code